ភ្លេចលេខសម្ងាត់?

គេហទំព័រ COSA.vip សូមស្វាគមន៍! ប្រសិនបើអ្ន​កមិនទាន់បានបង្កើតគណនីរបស់អ្នកទេ អ្នកអាច ចុះឈ្មោះឥឡូវនេះ!

ចុះឈោ្មះ | ចូលគណនី

អំពីយើង

ពាក្យពេញរបស់ COSA គឺ "Cambodian Online Shopping Agency" មានន័យថា "ភ្នាក់ងារទិញលក់ទំនិញតាមអនឡាញ នៃកម្ពុជា" ដែលស្ថាបនិករបស់ COSA បានបង្កើតនៅក្នុងឆ្នាំ 2013 ប៉ុន្តែមិនទាន់មានសកម្មភាពទេនៅពេលនោះ ដោយគ្រាន់តែមានហ្វេសប៊ុកគ្រុប សមាជិកជាង 20 ម៉ឺននាក់ ដែលមានឈ្មោះថា "ផ្សព្វផ្សាយពាណិជ្ជកម្មដោយសេរី" សម្រាប់ផ្តល់សេវាជួលនិងជួយផ្សព្វផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ មកដល់ឆ្នាំ 2018 ទើប COSA បានចាប់ផ្តើមដំណើរការលក់ រហូតមកដល់បច្ចុប្បន្ននេះ។

COSA ជាហាងអនឡាញ លក់ទំនិញនៅលើប្រព័ន្ធអ៊ីនធឺណេត តាមរយៈគេហទំព័រកូសា និងបណ្តាញសង្គមហ្វេសប៊ុក។ នៅថ្ងៃទី 1 ខែ មិថុនា ឆ្នាំ 2018 គេហទំព័រកូសា ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើង ហើយក្រោយមក បានដាក់ឲ្យដំណើរការណ៍ជាផ្លូវការណ៍នៅថ្ងៃទី 27 ខែ សីហា ឆ្នាំ 2018។ រយៈពេលប្រមាណជា 3 ឆ្នាំ ក្រោយពីបានបង្កើតគេហទំព័រនេះ  COSA បានធ្វើបច្ចុប្បភាពរបស់ខ្លួន នាថ្ងៃទី 8 ខែ កញ្ញា ឆ្នាំ 2021 ស្របតាមលក្ខខណ្ឌ និងប្រភេទអាជីវកម្មរបស់ខ្លួន ដោយអមជាមួយនឹងការលក់នៅលើបណ្តាញសង្គមហ្វេសប៊ុក។

បច្ចុប្បន្ន ហាងអនឡាញ COSA កំពុងដំណើរការលក់យ៉ាងសកម្ម តាមមធ្យោបាយចំនួនបីរួមមាន 1/. គេហទំព័រលក់ទំនិញ www.cosa.vip; 2/. ហ្វេសប៊ុកផេក៖ COSA លក់ប្រទាល ដើមឈើ និងកសិផលផ្សេងៗ;  និង 3/. ហ្វេសប៊ុកផេក៖ COSA Selling Products-កូសា លក់ទំនិញ ។

ហាងអនឡាញ COSA ផ្តោតលើការលក់ក្នុងស្រុក និងផលិតផលក្នុងស្រុកជាចំបង។ ទន្ទឹមនឹងនេះ ផលិផលនាំចូល ក៏ជាផ្នែកមួយនៃការលក់របស់ហាងអនឡាញ COSA ផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីជាការចូលរួមចំណែកកិច្ចការសង្គម រាល់ចំណូលដែលបានពីការលក់ COSA រក្សាទុក 3% សម្រាប់ចំណាយលើការងារសង្គម ឬការងារមនុស្សធម៌ផ្សេងៗ ដែលស្ថិតក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា។

សេវាដឹក 25 ខេត្ត-រាជធានី! សម្រាប់អ្នកភ្នំពេញ អាចបង់លុយ ឬវេរលុយតាម ABA ទៅអ្នកដឹក ពេលបានទទួលអីវ៉ាន់។ សម្រាប់អ្នកទៅតាមបណ្តាខេត្ត COSA សុំទូទាត់មុន តាមរយៈ ABA, ACLEDA, Wing ឬ លេខវេរលុយរបស់ COSA
*** តំលៃដឹក ត្រឹមតែ 5 ពាន់រៀល ($1.25) ដឹកដល់ទីតាំងខាងក្រោម៖
- ផ្លូវជាតិលេខ 1 ត្រឹមផ្សារព្រែកឯង
- ហួសរង្វង់មូលតាខ្មៅ ចម្ងាយមិនលើសពី 3 គីឡូម៉ែត្រ (ផ្លូវលេខ 21A ដឹកត្រឹមគល់ស្ពានតាខ្មៅ, ផ្លូវ 21 ដឹកត្រឹមវិទ្យាល័យហ៊ុនសែនតាខ្មៅ, និងផ្លូវជាតិលេខ 2 ដឹកត្រឹមស្ពានព្រែកហូរ)
- ផ្លូវជាតិលេខ 3 ដឹកត្រឹមបុរីសន្តិភាព 2
- ផ្លូវជាតិលេខ 4 ដឹកត្រឹមកំបូល
- ផ្លូវជាតិលេខ 5 ដឹកត្រឹមសាលាខណ្ឌព្រែកព្នៅ
- ផ្លូវជាតិលេខ 6 ដឹកត្រឹមស្ពានទី 5
- ផ្លូវជាតិលេខ 217 ដឹកត្រឹមរង្វង់មូលកួរស្រូវ
- និង ទំនប់កប់ស្រូវ។
ចំពោះទីតាំងដទៃទៀតនៅភ្នំពេញ COSA នឹងប្រើប្រាស់សេវាវីរៈប៊ុនថាំ ឬ J&T ប៉ុន្តែ COSA សុំទូទាត់មុន។
*** សេវាដឹកតាមខេត្ត 6 ពាន់រៀល ($1.50) COSA នឹងប្រើប្រាស់សេវាវីរៈប៊ុនថាំ ឬ J&T ឬ កាពីតូល។
សូមអរគុណ!

រក្សាសិទ្ធគ្រប់យ៉ាងដោយ​ COSA    រចនាដោយ CITA